ត្រឡប់ក្រោយ

ថ្ងៃទី០៣ សីហា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតបក្ស (គ.ប.ម) ស្របច្បាប់

សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ជាង ១០០នាក់ បាន​ជួបជុំគ្នា កាលពី​ថ្ងៃទី២ ខែសីហា ម្សិលមិញនេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស និង​អនុម័ត​គោលការណ៍សំខាន់ៗ ព្រមទាំង គណៈកម្មការ​បណ្តោះអាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ លោក យ៉េ​ង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ក្លាយជា​ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។
បើតាមការគ្រោងទុក នៅថ្ងៃ ទី ០៣ សីហា ឆ្នាំ ២០១៥នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) នឹងដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា