ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ខ្ញុំមិនមែនជាអាយ៉ងរបស់ប្រទេសចិន និងវៀតណាម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រូបលោកគឺជាអ្នកបំរើ​ ស្មោះត្រង់ជាមួយប្រជាជន នឹងប្រទេសកម្ពុជាតែមួយគត់ ហើយរូបលោក មិនមែនជាអាយ៉ងរបស់ប្រទេសចិន និងវៀតណាមនោះដែរ។ ការថ្លែងបញ្ជាក់បែបរបស់លោក ហ៊ុន សែន គឺធ្វើឡើងក្នុងពិធីសម្ពោធស្ពាន​មិត្តភាព​កម្ពុជា ចិន តាខ្មៅ នៅ​ថ្ងៃទី៣ សីហា​ព្រឹកមិញនេះ។

លោក ហ៊ុន សែន បានបន្តថា  “គេចោទប្រកាន់ខ្ញុំថា ខ្ញុំធ្វើមិនត្រឹមត្រូវ ដោយ មិនចេញ COC ចុះសួរថាប្រទេសដទៃទៀតដូចជា វៀត ណាម និងឥណ្ឌូណេស៊ី ដែលធ្លាប់ធ្វើជាប្រធានអាស៊ាន នោះតើគេធ្វើបានហើយឬនៅ’’។

 ការចោទប្រកាន់លោក​ហ៊ុន សែន ថា ជាអាយ៉ងចិននិងយួន នោះ កើតឡើងដោយសារទំនាស់សមុទ្រចិនខាងត្បូង គ្រាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននាឆ្នាំ២០១២ ដែលពេលនោះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ អាស៊ាន មិនបានចេញសេចក្តីថ្លែងការណ៍ ដូចដែលធ្លាប់ចេញជារៀងរាល់ឆ្នាំ ក្រោយកិច្ចប្រជុំរបស់ខ្លួន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា