ត្រឡប់ក្រោយ

ក្រុមអ្នកតំណាងរាស្ត្រ CPP យ៉ាងតិច២០នាក់ គ្រោងដាក់លិខិតជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដកតំណែងប្រធាន EDC

យោងតាម ប្រភព​ភ្នំពេញថ្មី បានឪ្យដឹងថា​ ក្រុម​អ្នកតំណាងរាស្ត្រ CPP យ៉ាងតិច​២០​នាក់ នឹង​រួមគ្នា​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ឲ្យ​ ដកតំណែង​លោក កែវ រតនៈ​ដែរជាប្រធាន​ អគ្គីសនីកម្ពុជា( EDC)​ ក្រោម​បទ​ចោទថា អង្គភាព EDC នេះពោ​ពេញ​ដោយ​អំពើពុករលួយ​បក្សពួកនិយម​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ ដែលជា​ម្ចាស់ឆ្នោត។ កំពុង​រង​នូវ​ការរិះគន់​និង​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល ​បាននិងកំពុង​ប្រើប្រាស់​អគ្គីសនីមានដូចជា​តម្លៃ​ភ្លើង​ខ្ពស់​ហួសហេតុ​-​កុង​ទ័​រ ដើរ​លឿន​ខុស​ប្រក្រតី កា​រត​បណ្តាញ​មានតម្លៃ​ខ្ពស់ ជាដើម ។

លិខិត​ដែល​តំណាងរាស្ត្រ CPP គ្រោង​ដាក់លិខិតជូនទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅដល់​ខុទ្ទកាល័យ​សម្តេច​យ៉ាងយូរ​ដើម​សប្តាហ៍​ក្រោយនេះ គ្រា​ដែល​លិខិត​ស្នើសុំ​ដកតំណែង​លោក កែវ រតនៈ នោះ​អាចជា​លើក​ទី​១ របស់​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ដែល​កម្រ​នឹងមាន​លិខិត​ស្នើសុំ​ដកតំណែង​ មន្ត្រី​ក្នុង​អាណត្តិ​ដូច្នេះ​ណាស់​។​ ​ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា