ត្រឡប់ក្រោយ

លោក ហ៊ុន សែន ស្វាគមន៍ចំពោះគណបក្សនយោបាយដែលទើបបង្កើតថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៧-២០១៨

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​ចិន​-​កម្ពុជា​តាខ្មៅ​ កាលពីព្រឹក ​ថ្ងៃទី​៣​ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ​ស្វាគមន៍​ចំពោះ​គណបក្សនយោបាយ​ដែល​ទើប​បង្កើត​ថ្មីៗ​ ដើម្បី​ចូលរួម ​ក្នុងការ​បោះឆ្នោតជាតិ​ នា​ឆ្នាំ​២០១៧-២០១៨ ខាងមុខ ។

​ ​ ​លោក ហ៊ុន សែន ​ក៏​បាន​រិះគន់បន្ថែមថា ឲ្យ​តែមាន​គណបក្ស​ថ្មី​បង្កើតឡើង​នាំគ្នា​និយាយថា​សុទ្ធតែ ហ៊ុន សែន ជា​អ្នកបញ្ជា​ឲ្យ​បង្កើត ឡើង ដើម្បី​ជ្រែក​សំឡេង ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ហ៊ុន សែន បានបញ្ចាក់ថាអ្នក​ដែល​និយាយថា ហ៊ុន សែន នៅ​ពីក្រោយ ខ្នង​នៃ​ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​អ្នក​នោះទេ​ដែល​ហ៊ុន សែន ​បង្កើត​ឲ្យ គឺ​នៅ​អំឡុង​ឆ្នាំ​២០០៧ ហ៊ុន សែន​ជា​អ្នកបង្កើត​ឲ្យ​ គណបក្ស​នោះ ​គឺ​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា នោះឯង ៕ ​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា