ត្រឡប់ក្រោយ

លោក ហ៊ុន សែន បានបញ្ជារឪ្យកម្លាំងនគរបាលតាមចាប់ខ្លួនស្ត្រីម្នាក់ ដែលបានប្រើអំពើហឹង្សាលើក្រុមសន្តិសុខ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជារឪ្យ​កម្លាំង​នគរបាល​ត្រូវ​តាម​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ បង្ក​ហិង្សា​យ៉ាង​ព្រៃផ្សៃ​ទៅលើក្រុមសន្តិសុខរាជធានីភ្នំពេញកាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៤ ក្នុង​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក ហ៊ុន សែន បានហៅស្រ្តីម្នាក់ថាជាញី ដែលបានប្រើអំពើហឹង្សា វាយទាត់ធាក់ទៅលើកងកម្លាំងសន្តិសុខ ខ័ណ្ឌដូនពេញ គឺជាសកម្មភាពដ៏ព្រៃផ្សៃមិនអាចលើកលែងបាន។

លោក ហ៊ុន សែន បានបញ្ចាក់បន្ថែមថា​លោកមិន​ចេញ​បញ្ជា​ឲ្យ​មានការ​ចាប់ខ្លួន​អ្នកណាម្នាក់​ដែរ ប៉ុន្តែ​កម្លាំង​នគរបាល​ប្រហែលជា​គេ​មិនអាច​នឹងមិន​ចាប់ខ្លួន​អ្នក​ដែល​បាន​ ប្រព្រឹត្តិ​ខុស​នោះឡើយ ចំនែកវប្បធម៌សន្ទនា​មិន​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​របស់​តុលាការ នោះទេ។ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើង សម្ពោធ​ស្ពាន​មិត្តភាព​ចិន​-​កម្ពុជា​តាខ្មៅ​ កាលពីព្រឹក ​ថ្ងៃទី​៣​ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា