ត្រឡប់ក្រោយ

សកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ ត្រូវបានឃាត់ខ្លួន

បើ​តាមយោងតាម ​​មន្ត្រីជាន់ខ្ពួស​របស់​គ​ណប​ក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃពុធនេះ​ បានឲ្យដឹងថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ត្រូវ ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពីថ្ងៃ​អង្គារ​  ដោយ​សង្ស័យថា​ជាប់​ពាក់​​ព័ន្ធ​នឹង​ហិ​ង្សាដែល​កើត​ឡើង​​នៅក្បែរ​ទីលា​ នប្រជាធិបតេយ្យ ​កាលពីខែកក្កដា ឆ្នាំ​២០១៤។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​មានឈ្មោះ លោក រឿន ចិ​ត្រា និង​លោក យន់ គឹម​ហួរ​។​

សូម​បញ្ជាក់បន្ថែមថា ការចាប់​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​២​នាក់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមក្នុងពិធីសម្ពោធស្ពានមិត្តភាពចិន-កម្ពុជាតាខ្មៅ  កាលពីថ្ងៃច័ន្ទ កន្លងទៅ លោក ហ៊ុន សែន បាន​រំឭក​ជា​ថ្មី​ឲ្យ សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​ជាប់ ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​ ១៥ ខែកក្ក ដា ឆ្នាំ​២០១៤៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា