នាព្រឹកថ្ងៃទី០៦ សីហា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះអង្គបានយាង ជាព្រះរាជអធិបតី នៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌល ព្យាបាលមនុស្សចាស់ សីហនុរាជ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងពិធីសម្ភោធអគារថែទាំមនុស្សចាស់នេះ ក៏មានវត្តមាន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូបទៀត ក៏បានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលរួមក្នុងព្រះរាជពិធីនេះផងដែរ៕