លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ ជំនួយនូវទឹកប្រាក់ ចំនួន១០ម៉ឺនដុល្លារដល់ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីយកទៅជួយ ប្រជាពលរដ្ឋរបស់ខ្លួន ដែលបាននឹងកំពុងរង គ្រោះ ដោយសារទឹកជំនន់ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រទេស មីយ៉ាន់ម៉ា បានឲ្យដឹងថា គិតមកដល់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ គ្រោះទឹកជំនន់បានសម្លាប់ ប្រជាជន មីយ៉ាន់ម៉ា ចំនួន៦៩នាក់ និង២៥ម៉ឺននាក់ទៀតកំពុងរងផលប៉ះពាល់ អមដោយទ្រព្យសម្បត្ដិនិងហេដ្ឋារចនា សម្ព័ន្ធជាច្រើន ក៏ត្រូវបានបំផ្លាញផងដែរ ។