អង្គការ ជាតិនិងអន្តរជាតិចំនួន៣ដែលធ្វើការលើសេរីភាពអ្នកសារព័ត៌មាន បានថ្កោលទោសក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការគំរាមកំហែងនិងវាយអ្នកយកព័ត៌មាន របស់វីអូឌី២រូប ក្នុងពេលចុះថតយកសកម្មភាពអ្នកតវ៉ាកាលពីថ្ងៃទី ០៦ខែសីហាម្សិលមិញ។អង្គការទាំងនោះរួមមានមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)និងអង្គការស៊ីប៉ា(Southeast Asian Press Alliance)។ យោងតាមសេចក្តីថ្លែងការណ៍រួម អង្គការទាំង៣បានថ្កោលទោសក្រុមសន្តិសុខសាលារាជធានី ភ្នំពេញ ដោយលើកឡើងពីការគំរាមកំហែងនិងវាយប្រហារអ្នកយក ព័ត៌មានវីអូឌី២រូប គឺលោក ឃុត សុគន្ធ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញរុញច្រានហើយធាក់ឲ្យដួល ផ្កាប់មុខ និងលោក ហេង វិចិត្រ ក៏ត្រូវបានក្រុមសន្តិសុខប្រមាថថាជាអ្នកប្រឆាំងនិង ដណ្តើមយកម៉ាស៊ីនថតច្រើនដងតែមិនបានសម្រេច។