កាលពីព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន ២០៦នាក់ មកពីសង្កាត់ចំនួន ០៥ក្នុងខណ្ឌដង្កោ រួមមានសង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ប្រទះឡាង សង្កាត់សាក់សំពៅ និងសង្កាត់រលួស ក្រោមអធិបតីភាព លោកជំទាវ ពុំ ស៊ីចាន់ និងលោក នុត ពុធដារ៉ា អនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងជាប្រធានគណបក្សខណ្ឌដង្កោ។