លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសសឹង្ហបុរី។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក ហ៊ុន សែន នឹងទៅចូលរួមនៃទិវាបុណ្យឯករាជ្យជាតិនោះរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៥ ធ្វើឡើងក្រោមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសឹង្ហបុរីលោក លី ស៊ានឡុង(Lee Hsien Loong) និងប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរីលោក តូនី តាន់កេងយ៉ាំ(Tony Tan Keng Yarn)។