នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ គណបក្សសង្រ្គោះជាតិ (CNRP) បានរៀបចំពិធីប្រគល់ ផែនទី ទៅឲ្យរាជបណ្ឌិតសភា ដើម្បីធ្វើការផ្ទៀតផ្ទាត់ ជាមួយ ផែនទី ដែលរាជរដ្ឋាភិបាល ប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែន ជាមួយវៀតណាម។ពិធីនេះដឹកនាំដោយ លោក ហុង ហួរ មន្រ្តីនៃខុទ្ទកាល័យរបស់លោក សម រង្ស៊ីហើយការប្រគល់ផែនទីបានធ្វើឡើងបន្ទាប់ពី លោក សុខ ទូច ដែលជាប្រធាន ក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត សភា បានស្នើឲ្យគណបក្សសង្រ្គោះជាតិប្រគល់ផែនទីកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ។