នៅព្រឹកថ្ងៃទី៩ ខែសីហាម្សិលមិញនេះ អាជ្ញាធរបានហាមពលរដ្ឋមិនឲ្យសង់វេទិកាប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២១ ឆ្នាំ២០១៥ នៅខេត្តមណ្ឌលគិរី ថាការរៀបចំពិធីនេះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។លោក ក្រើង តុលា តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ចោទប្រកាន់ថា អាជ្ញាធរខេត្តមណ្ឌលគិរី មានចេតនារឹតបន្តឹងសេរីភាពបញ្ចេញមតិ និងបំបិទសិទ្ធិជនជាតិដើមភាគតិចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ដោយសារតែកងកម្លាំងសមត្ថកិច្ចចម្រុះបានរារាំងពលរដ្ឋមិនឲ្យសង់រោងប្រារព្ធទិវានេះកាលពីថ្ងៃទី៧ ខែសីហា។