ត្រឡប់ក្រោយ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពន្យល់ពីយោបល់លើច្បាប់អង្កការ ក្រោមការអញ្ចើញពីក្រុមប្រឹក្សាធម្មនុញ្ញ

​​​ ​ ​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញបាន​​​​អញ្ជើញ​​​​​​​ក្រុម​​​តំណាងរាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​ជាតិ​​​ឲ្យ​ចូល​​​​បកស្រាយ​​​និង​​​​​ពន្យល់​​​ពី​​​យោបល់ជំទាស់​​លើសេចក្តីព្រាង​​​​​ច្បាប់សមាគមនិង​អង្គការមិនមែន​រដ្ឋាភិបាល​ នៅថ្ងៃ​ទី​១២ខែសីហាខាង​​​មុខ​​​​ មុននឹងក្រុម​ប្រឹក្សា​​​សម្រេច​​​ពីធម្មនុញ្ញ​ភាព​នៃ​ច្បាប់នេះ។​កាលពីព្រឹក​​​ថ្ងៃ​​​ចន្ទទី១០ សីហា លោក ព្រហ្ម ញាណ​​​វិចិត្រ អ្នក​​​នាំ​​​ពាក្យ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ បានបញ្ចាក់ថាក្រុមប្រឹក្សា​​​ធម្មនុញ្ញបាន​អញ្ជើញ​តំណាងរដ្ឋាភិបាលឲ្យ​​ចូល​មក​បកស្រាយ​លើ​ច្បាប់នេះ នៅព្រឹក​ថ្ងៃ​ទី​១១ខែ​សីហានិងក្រុម​​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិដែល​ក្នុង​នោះ​មាន​លោក សុន ឆ័យ​ ផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា