លោក ស ខេង តំណាងរាស្រ្តមតិភាគច្រើន និងលោក កឹម សុខា តំណាងរាស្រ្តមតិភាគតិចរដ្ឋសភា នៅវិមានរដ្ឋសន្ដិភាព បានចំណាយពេលជួបប្រជុំពិភាក្សា ប៉ុន្តែមិនមានសញ្ញាវិជ្ជមានល្អណាមួយ សម្រាប់ឲ្យសកម្មជនទាំង១៤ មានវាសនាចេញពីពន្ធនាគារព្រៃស នៅឡើយទេ។កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ លោក សក់ សេដ្ឋា បានបញ្ចាក់ថា ក្នុងកិច្ចជំនួបនេះ យើងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថា ត្រូវរកមេធាវី អ្នកណាដែលមិនទាន់មាន មេធាវីត្រូវបន្តតស៊ូរឿងក្តីនេះ ទៅតុលាការជាន់ខ្ពស់ទៅតាមនីតិវិធីច្បាប់ នេះជានីតិវិធីផ្នែកតុលាការ មិនមានអ្នកណាទៅបំពានបានទេ។