ត្រឡប់ក្រោយ

គ.ជ.ប មិនទាន់អាចដាក់ចន្លោះតារាងសម្រាប់បញ្ជាក់ប្រភេទនៃជនពិការក្នុងបញ្ចីបោះឆ្នោតតាមការស្នើរបស់ លោក ងិន សៅរ័ត្ន ប្រធានអង្គការជនពិការកម្ពុជា(អពក)

ប្រធានអង្គការជនពិការកម្ពុជា(អពក) លោក ងិន សៅរ័ត្ន បានស្នើទៅ គ.ជ.ប ជាច្រើនលើកមកហើយ ដើម្បីឲ្យរៀបចំកន្លែង តារាងសម្រាប់ជនពិការងាយស្រួល ឲ្យពួកគេក្នុងការបោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ អំពីការដាក់បញ្ជូលជនពិការ ក្នុងដំណើរការបោះឆ្នោត នាមជ្ឈមណ្ឌលសហព័ន្ធកិច្ចឯកភាព គ្រឹស្ទបរិស័ទ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នេះថា គ.ជ.ប មិនទាន់អាចបំពេញតម្រូវការសម្រាប់ជនពិការបានទេ ដែលទាមទារឲ្យមានចន្លោះតារាងបញ្ជាក់ប្រភេទជនពិការក្នុងបញ្ជីបោះឆ្នោត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា