នៅព្រឹកថ្ងៃអង្គារ ទី១១ សីហានេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតមួយច្បាប់ទៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ ឲ្យបកស្រាយករណីការចោទប្រកាន់ថាលោកបានកេងប្រវ័ញ្ចប្រាក់មួយចំនួន ពេលរៀបចំដំណើរទៅពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្ត ស្វាយរៀងកាលពីកន្លងទៅ។លិខិតដែលចុះហត្ថលេខាដោយ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣១ខែកក្កដា កន្លងឲ្យដឹងថាអង្គភាពបានទទួលពាក្យប្តឹងចំនួន៣ ដែលពាក្យបណ្តឹងទី១លើទឹកប្រាក់១៥០០០ដុល្លារអាមេរិក ទីពីរទឹកប្រាក់២០០០០ដុល្លារ និងទី៣ប្រាក់២០០០០ដុល្លារ។