អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួងមហាផ្ទៃមិនទាន់បានទទួលលិខិតរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅឡើយទេ៕
លោក ម៉ែន សុថាវរិន្រ្ទ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យជួយអន្តរាគមន៍លើករណីទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ២៩គ្រួសារ នៅភូមិត្រពាំងផ្តៅ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។លិខិតចុះកាលពីថ្ងៃទី៤ខែសីហា បានឲ្យដឹងថាប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី២៩គ្រួសារបានស្នើឲ្យតំណាងរាស្រ្តជួយអន្តរាគមន៍រកដំណោះស្រាយករណីទំនាស់ដីធ្លីជូនពួកគាត់។