ត្រឡប់ក្រោយ

គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ហាក់មាន ទស្សនៈ មិនស្របគ្នាទៅលើការធ្វើ វិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ

តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ហាក់មានប្រតិកម្មតិចតួច ទៅលើការលើកឡើង ឱ្យមានការកែប្រែ មាត្រា២នៃរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែតំណាងរាស្ត្រ គណបក្សសង្រ្គោះជាតិវិញ ហាក់មិនពេញចិត្ត ចំពោះការ លើកឡើងនេះឡើយ។យោងតាមប្រភពដដែលបានបញ្ចាក់ថា ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីបញ្ហាព្រំដែន រាជបណ្ឌិត្យសភា បានជំរុញឱ្យ គណបក្សទាំងពីរ ធ្វើវិសោធនកម្ម លើមាត្រា២ ជំពូក១ នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីបូរណភាពទឹកដីរបស់កម្ពុជា។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា