ត្រឡប់ក្រោយ

គជប ការចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យួទ័រ នាដើមឆ្នាំ២០១៦ នឹងអាចពន្យាពេលដល់ពាក់កណ្តាលឆ្នាំ បើខ្វះខាតឧបករណ៍សម្ភារៈ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប បានបញ្ចាក់ថា គជប គ្រោង​នឹង​ចាប់ផ្តើម​ចុះឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ នា​ខែកុម្ភៈ ឆ្នាំ​២០១៦​។ ការងារនោះ គជប ត្រូវ​ការ​កុំ​ព្យួ​ទ័​រ​ប្រមាណ ២៤០០ គ្រឿង ក៏​ប៉ុន្តែ​បើ​សិនជា​​ឧបករណ៍​សម្ភារៈកុំព្យួទ័រ សម្រាប់បម្រើការងារចុះឈ្មោះ​អ្នក​បោះ​ឆ្នោត មិនមានគ្រប់គ្រាន់ នោះការងារចុះឈ្មោះអ្នកបោះឆ្នោត នឹងអាចពន្យារ​ពេល​រហូត​ដល់​ពីរឬបីខែ ពោលគឺដល់​ខែមិថុនា ឆ្នាំ២០១៦។កាលលើកឡើងនេះបន្ទាប់ពី​ប្រធាន ​គ.ជ.ប លោក​ ស៊ិ​ក​ ប៊ុន​ហុក ជួប​អគ្គលេខាធិការរង​ទទួលបន្ទុក​ការងារ​នយោបាយ​របស់​ក្រសួងការបរទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ ម្សិលមិញនៅ​ទីស្តីការ គ​.​ជ​.​ប​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា