ត្រឡប់ក្រោយ

គណបក្ស សង្រ្គោះជាតិ (CNRP)ស្នើឲ្យអភិបាលពន្លឿនដោះស្រាយ ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុនចំការកៅស៊ូពាមជាំងនៅខេត្តស្វាយរៀង

 លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា និងជាតំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ (CNRP) បានស្នើឲ្យអភិបាល ខេត្តស្វាយរៀង ពន្លឿនដោះស្រាយ ករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុនចំការកៅស៊ូពាមជាំង។

 យោងតាមលិខិតអន្តរាគមន៍របស់លោក អេង ឆៃអ៊ាង បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២០គ្រួសារ រស់នៅ ភូមិបឹង (ចំណុចទួលគគីរ) ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ឲ្យមានការដោះស្រាយករណី ក្រុមហ៊ុនចំការកៅស៊ូពាមជាំង គ្រប់គ្រងដោយឈ្មោះ ម៉ែន ស៊ីផាន់ និងឈ្មោះ ម៉ក់ ភុន ទៅរំលោភយកដីពួកគាត់ទំហំ៩០ ៧៨៥ហិចតា ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា