ត្រឡប់ក្រោយ

តំណាង CNRP ថាក្រុមប្រឹក្សាធម្មនុញ្ញ យកចិត្តទុកដាក់នឹងមតិជំទាស់លើច្បាប់អង្គការ

នៅព្រឹកថ្ងៃ​ពុធទី១២ សីហានេះ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​ បានឲ្យ​ដឹង​ថាសមាជិក​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​នឹង​មតិជំទាស់​របស់តំណាងរាស្រ្ត​ទៅ​លើ​សេចក្តីព្រាង​ច្បាប់​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល ដែល​លោក​ចាត់​ទុក​ថា​​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញនិងគោល​ការ​ណ៍មូលដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។បន្ទាប់ពី​លោក​បាន​បកស្រាយ​បន្ថែម​លើ​ចំណុច​ដែល​លោកនិងតំណាង​​រាស្រ្ត​គណបក្សសង្គ្រោះជាតិដទៃ​ទៀត​យល់ថាច្បាប់នេះ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​។​ លោក​បន្តថាសមាជិក​ក្រុម​ប្រឹក្សា​ធមនុញ្ញបញ្ជាក់​ប្រាប់​លោក​ថាក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ចំពោះ​លិខិត​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិទាក់​ទង​នឹង​ច្បាប់​សមាគម និង​អង្គការមិនមែន​រដ្ឋា​ភិ​បាល​នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា