ត្រឡប់ក្រោយ

គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីរដ្ឋបាលថ្មី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទទី១១ សីហា បាន​ចុះ​ហត្ថលេខាលើអនុក្រឹត្យ​ដែល​​កំណត់​​មុខ​ងារ​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្មី ដោយឲ្យស្ថាប័ន​​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​​​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​ថ្មី ហើយ​ចាប់​ផ្ដើម​រៀបចំ​ការ​បោះ​ឆ្នោត​ដោយខ្លួន​ឯង ដែល ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។គ.ជ.ប.​ថ្មី​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​មេសា ​ដើម្បី​ឆ្លើយ​តប​តាម​ការ​សន្យា​​ដ៏សំខាន់​ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​​​​ បាន​ធ្វើ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​ ២២ កក្កដា ​​​ឆ្នាំ​ មុននោះ​​ បាន​​រក្សា​ទុក​បុគ្គលិក​រដ្ឋបាល​ចាស់​របស់​ គ.ជ.ប.​ ខណៈ​ដែល​រង់ចាំ​អនុក្រឹត្យ​នេះ​។អ្នក​នាំពាក្យ​​ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​បញ្ចាក់កាលពី​ម្សិលមិញ​ថា អនុក្រឹត្យ​ដែល​មាន​២៧​មាត្រានេះ​​ អនុញ្ញាត​ឲ្យ​ស្ថាប័ន​​​​បោះ​ឆ្នោត​ថ្មី​ដែល​មាន​ពីរ​គណបក្ស​​​ ជ្រើស​រើស​អគ្គលេខាធិការ​របស់​ខ្លួន​ផ្ទាល់ ​​ដែល​​បន្ទាប់​មក​នឹង​​ចាប់​ផ្ដើម​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅ​ទូទាំង​ប្រទេស និង​ចាត់ចែង​ថវិកា​របស់​ គ.ជ.ប.។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា