ត្រឡប់ក្រោយ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចូលរួមសន្និសីទពិនិត្យផ្ទៀងផ្ទាត់ផែនទីនៅរាជបណ្ឌិត្យសភាកម្ពុជា

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​២រូប​នឹង​ចូល​រួម​សន្និសីទ​ដែល​រៀបចំ​ដោយ​រាជ​បណ្ឌិត្យ​សភាកម្ពុជាស្តីពី​​​​​ការពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែនទី​ដែល​ទទួល​បាន​ពីប្រភពផ្សេងៗ។​

សន្និសីទ​ស្តីពី​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេសវៀតណាម នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃសុក្រទី14 សីហា ​នៅរាជបណ្ឌិ​ត្យ​សភាកម្ពុជា។ ផែនទី​ដែលត្រូវ​ផ្ទៀងផ្ទាត់នោះ​បាន​​មកពី​ប្រភពចំនួន​៤ គឺ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ គណបក្ស​សង្រ្គោះ​ជាតិ បណ្ណាល័យ​នៃ​ព្រឹទ្ធសភា​អាមេរិកនិង​បណ្ណាល័យ​នៃ​វិទ្យា​​​ស្ថាន​ភូមិ​សាស្រ្ត​ជាតិ​បារាំង។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា