ត្រឡប់ក្រោយ

គ.ជ.ប ចង់ឲ្យម្ចាស់ជំនួយពន្លឿនការផ្តលថវិកា និងបច្ចេកទេស

រដ្ឋាភិបាលជប៉ុន ក៏ដូចជាសហគមន៍អឺរ៉ុប (EU) កន្លងមកបានជជែកពិភាក្សា ពីការផ្តល់ជំនួយដល់គណៈកម្មាធិការរៀបចំ ការបោះឆ្នោត (គ.ជ.ប) សម្រាប់នីតិវិធីបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានឃើញ នូវការផ្តល់ជំនួយទាំងនោះនៅឡើយទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.បបានឲ្យដឹងថា ភាគីម្ចាស់ជំនួយ មិនទាន់បានផ្តល់ថវិកាឲ្យទេ ដែលនេះជាកង្វល់មួយហើយ គ.ជ.ប ចង់ឲ្យម្ចាស់ជំនួយពន្លឿនការផ្តលថវិកានេះ។ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ លោក ហង្ស ពុទ្ធា បានឲ្យដឹងទៀតថា កម្ពុជាកំពុងមានក្តីកង្វល់ ដែលពាក់ព័ន្ធថវិការបស់ គ.ជ.ប ដែលការចុះឈ្មោះបោះឆ្នោតសាកល្បង នឹងធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ឬដើមខែតុលា តែរហូតមកដល់ពេលនេះ ទាំងភាគីជប៉ុន ក៏ដូចជាសហគមន៍អឺរ៉ុប មិនទាន់បានចុះកិច្ចសន្យាណាមួយច្បាស់លាស់នៅឡើយ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា