ត្រឡប់ក្រោយ

លោក សម រង្ស៊ី វិលមកវិញ កម្ពុជានៅថ្ងៃ ទី១៦ ខែសីហា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម ​រង្ស៊ី នឹងត្រឡប់មកប្រទេស​កម្ពុជាវិញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែសីហា ខណៈ​មជ្ឈដ្ឋានតាមដាននយោបាយ នៅ​កម្ពុជារំពឹងថា វត្តមានរបស់លោក អាចទម្លាយ​ភាពទាល់ច្រកខាង​នយោបាយដែលកំពុង​ឡើង​កំដៅ​។លោក​ អ៊ូ ច័ន្ទ​​ឫ​ទ្ធិ អ្នកនាំពាក្យ​ស្ដីទីរបស់​គណបក្សសង្គ្រោះ​ជាតិ បានបញ្ចាក់ប្រាប់នៅ​ថ្ងៃ​សុក្រ ទី​១៤ ​ខែសីហា​នេះ​ថា លោក​ សម ​រង្ស៊ី នឹង​វិលមក​កាន់​កម្ពុជាវិញ នៅម៉ោង៩ព្រឹក ថ្ងៃ ទី១៦ ខែសីហា។ លោកបានបញ្ជាក់ថា ការវិល​មក​វី​ញរបស់លោក​ សម ​រង្ស៊ី គឺជា​ធ្វើឡើងតាម​ការគ្រោងទុក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា