ត្រឡប់ក្រោយ

សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ធ្វើពហិការមិនចូលរួមប្រជុំដកអភ័យឯកសិទ្ធិ លោក ហុង សុខហួរ

កាលពី​ថ្ងៃ​ទី​១៧ សីហា ម្សិលមិញ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​ទេ។ ការ​សម្រេច​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រឆាំង ដោយ​សំឡេង ៤៧ លើ ៤៧ នៃ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​សមត្ថកិច្ច។កាល​ពី​ថ្ងៃ​ទី​១៦ សីហា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ លោក ហុង សុខហួរ ចំនួន ៣​ករណី គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម ហើយ​តុលាការ​សម្រេច​បញ្ជូន លោក ហុង សុខហួរ ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា