ត្រឡប់ក្រោយ

លោក វ៉ា គឹមហុង ថា ផែនទីរបស់រដ្ឋាភិបាលដូចគ្នា និងផែនទី១៨ផ្ទាំងរបស់អង្គការសហប្រជាជាតិ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការសហប្រជាជាតិ​បានប្រគល់​ផែនទី​ចំនួន​១៨​ផ្ទាំង​ដែល​ខ្លួន​បាន​រកឃើញ មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​និង​ធ្វើការ​ផ្ទៀងផ្ទាត់ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​តំណាង​គណបក្ស​នយោបាយ និង​តំណាង​រដ្ឋសភា ព្រមទាំង​ស្ថាប័ន​ធំៗ​មួយចំនួនទៀត​។លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អះអាងថា ផែនទី​ដែល​អង្គការសហប្រជាជាតិ​បាន​ប្រគល់​មក​ឲ្យ​កម្ពុជា​ខ្ចី​គឺ​ដូចគ្នា​ទៅ​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សម្រាប់​ការងារ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា