ត្រឡប់ក្រោយ

លោក សុខ ទូច ថាមានតែផែនទី រាជរដ្ឋាភិបាលទេ អាចប្រើសម្រាប់ បោះបង្គោលព្រំដែន កម្ពុជា-វៀតណាម

លោក សុខ ទូច ប្រធានស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជ បណ្ឌិត្យសភា បានចេញមកអះអាងថា មានតែផែនទីរបស់រាជរដ្ឋាភិបាលទេ ដែលអាចប្រើប្រាស់សម្រាប់បោះ បង្គោលព្រំដែនរវាងប្រទេសកម្ពុជា ជាមួយ ប្រទេសវៀតណាម គ្រាដែលផែនទីរបស់គណបក្សសង្រ្គោះជាតិ និង យកមកពីអង្គការសហប្រជាជាតិ នៅខ្វះ ចន្លោះមិនអាចប្រើជាការសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម នោះឡើយ។ការអះអាងនេះបន្ទាប់ពីអញ្ជើញចូលរួមពិនិត្យផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជានិងផែនទីយកមកពីអង្គការសហប្រជាជាតិ កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ។

 សុខទូច

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា