ត្រឡប់ក្រោយ

លោក ហ៊ីង ប៊ុនហៀង ស្នើឲ្យប្រជាពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែន របស់នាយករដ្ឋមន្ត្រី

កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣​សីហា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋាន កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ និង ជឿជាក់ដល់កិច្ចដំណើរការ ដោះស្រាយបញ្ហាព្រំដែនរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីនាំមកនូវសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៍។ការលើកឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ នាំយកម៉ាស៊ីនដេរ ៥០គ្រឿង និងម៉ាស៊ីនភ្លើងមួយគ្រឿង ជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅក្នុងឃុំអំពៅ ព្រៃស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា