ត្រឡប់ក្រោយ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនយុវជនមួយរូប បង្ហោះអំពាវនាវធ្វើបដិវត្តន៍ពណ៌លើ Facebook

កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅសកលវិទ្យាល័យខេមរៈ ស្ថិតនៅក្នុងខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធក្នុងការប្រកាសធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញទំនាក់ទំនង Facebook ហើយពេលនេះរូបគេត្រូវបាន សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ។មន្រ្តីសាលាដំបូងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ឲ្យដឹងថា យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកដល់តុលាការ, ហើយចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសហើយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា