ត្រឡប់ក្រោយ

បក្សប្រឆាំង នឹងភ្លឺភ្នែក ពេលកម្ពុជា ទទួលបានផែនទីបោន ពីបារាំង

លោក ហោ ណាំហុង បានធ្វើឡើងក្នុងឱកាសរូបលោក ក្នុងនាមជាប្រធានគណៈកម្មការ ចំពោះកិច្ច ប្រគល់ផែនទី UTM ខ្នាត ១ លើ ១០០.០០០ ជូនទៅមន្រ្តីអង្គការសហប្រជាជាតិវិញ នាព្រឹកថ្ងៃទី២៦ ខែសីហា នេះ។លោក  បានថ្លែងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ នឹងចុះហត្ថលេខាប្រគល់ផែនទី បោន ១លើ ១០០.០០០ មកឲ្យរាជរដ្ឋាភិបាលកម្ពុជា តបតាមសំណើរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ។តាមរយៈផែនទីលោក ហោ ណាំហុង រំពឹងថា គណបក្សសង្រ្គោះជាតិ តំណាងរាស្រ្តគណបក្សមួយនេះ រួមនិងអ្នក វិភាគសង្គមមួយចំនួនផងដែរ នឹងបញ្ឈប់នូវការយកបញ្ហាព្រំដែន និងផែនទីធ្វើជាល្បែងនយោបាយ ស្វែងរក សន្លឹកឆ្នោត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា