ត្រឡប់ក្រោយ

ទាហានកងវិស្វកម្ម៧១៨ចោទមេកងថាប្រព្រឹត្តអំពើពុករលួយ

កូន​ទាហាន​កង​វិស្វកម្ម ៧១៨ នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លើក​ឡើង​ថា មន្ត្រី​នាយក​កង​វិស្វកម្ម​របស់​ខ្លួន គឺ​អាច​ស៊ីដាច់​ប្រាក់ខែ​កម្លាំង​ពលកម្ម​របស់​កូន​ទាហាន ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តែម្តង។ យោងតាមប្រភពដដែលបានឲ្យដឹងថា បន្ទាប់​ពី​ប្រាក់​ពលកម្ម​របស់​កូន​ទាហាន​ប្រមាណ ៣​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ទទួល​បាន ហើយ​មេ​កង​ប្រាប់​ឱ្យ​កូន​ទាហាន​ជួយ​លាក់​បាំង​រឿង​នេះ​ទៀត​ផង។ កូន​ទាហាន​នៅ​កងវិស្វកម្ម ៧១៨ ស្នើ​ឱ្យ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ប្រាក់​បៀវត្សរ៍​របស់​ពួកគាត់ និង​បញ្ហា​ពុក​រលួយ​មួយ​ចំនួន​ទៀត។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា