ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ឆ្លើយទម្លាក់កំហុស ទៅលើ អតីតព្រះមហាក្សត្រ សម្តេចតា រឿងផែនទីក្លែងក្លាយ

បន្ទាប់ពីព្រមានខ្លាំងៗរបស់លោក ហ៊ុន សែន ឲ្យចាត់វិធានការតាមផ្លូវច្បាប់ រាល់បុគ្គល ក្រុម ឬអង្គការណាមួយ ដែលនៅតែ បន្តសកម្មភាព រូបភាព និងទិដ្ឋភាព បំពុលក្នុងការលើកឡើងថា រាជរដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយ ដែល ទង្វើនេះបានចាត់ទុកថា ជាការញុះញង់ ប៉ះពាល់ដល់ដែនសមត្ថកិច្ច សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈរួចមក។កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បាននិយាយនៅក្នុងវេទិការមួយរបស់វិទ្យុអាស៊ីសេរីថា ការដែលលោក និយាយថា ផែនទីក្លែងក្លាយនោះ គឺលោកនិយាយតាមអតីតព្រះមហាក្សត្រ សម្តេចតា, ដែលនេះត្រូវបានគេ មើលឃើញច្បាស់ថា ជាការទម្លាក់កំហុសយ៉ាងធ្ងន់ធ្ងរទៅលើអតីតព្រះមហាក្សត្រ ដែលទីគោរពសក្ការៈ បូជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តកម្ពុជា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា