ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ លោក សម រង្ស៊ី មិនត្រឹមតែចង់កេងចំណេញនយោបាយថើមទាំងកេងចំណេញលើក្រុមគ្រួសាររបស់លោក

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្នុង​ពិធី​ដាក់ឲ្យ​អនុវត្ត​គោលន​យោបា​យ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥  បានថ្លែងថា លោក សម រង្ស៊ី មិន​ត្រឹមតែ​ចង់​កេងចំណេញ​នយោបាយ​លើ​រូបគាត់​នោះទេ ថែម​ទាំង​ចង់​កេងចំណេញ​ទៅលើ​ក្រុមគ្រួសារ​របស់​លោក​ថែមទៀត​ផង​។​លោក ហ៊ុន សែន បានបញ្ចាក់ថា ក្នុង​ពិធី​បរិភោគ​អាហារ​រវាង​ក្រុមគ្រួសារ​លោក និង​គ្រួសារ​លោក សម រង្ស៊ី កន្លងទៅ គឺ​មាន​ការន​ថតរូប Selfie បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​គ្នា ។ តែ​លោក​ថា បន្ទាប់​ពី​ការបរិភោគ​អាហារ​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក សម រង្ស៊ី បាន​ទៅ​ក្រៅប្រទេស ហើយ​ប្រាប់​សារព័ត៌មាន​បរទេស​បំភ្លើសពីកា​រពិត​។ 

http://www.camnews.org/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា