លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាយល់ព្រមក្នុងការប្រគល់ផែនទីដែលលោកទើបរកឃើញពីសហរដ្ឋអាមេរិកមកឲ្យប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៃរាជបណ្ឌិត្យសភា លោក សុខ ទូច តាមការស្នើ។
លោក អ៊ុំ សំអាន បានប្រាប់ នៅព្រឹកថ្ងៃសុក្រនេះថាលោកយល់ព្រមក្នុងការប្រគល់ផែនទីមកឲ្យលោក សុខ ទូច នៅសប្តាហ៍ក្រោយ។ លោកបន្តថាលោកបានទាក់ទងលោក សុខ ទូច តាមរយៈហ្វេសប៊ុក ហើយលោកនឹងផ្ញើផែនទីឌីជីថល(Digital)តែប៉ុណ្ណោះមកឲ្យលោក សុខ ទូច។