លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅក្នុងសន្និសីទមួយនាទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី២៨ សីហា បានហៅទង្វើកកូកកាយ ក្នុងសំណុំរឿងផែនទី របស់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន នឹងធ្វើឲ្យកម្ពុជា គ្មានស្ថេរភាពទាំងនៅក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន។ ជាពិសេសទង្វើនេះ វានឹងធ្វើឲ្យអាក់ខានដល់ដំណើរការ បោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមថែមទៀតផង។