លោក ស៊ុយ សែម ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ច ផ្តួចផ្តើមឲ្យមានផែនការអភិវឌ្ឍភូមិទាំង ២០ នៃឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ ត្រូវបានលើកយកមកពិភាក្សានាព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតលោ។កិច្ចពិភាក្សា និងផ្សព្វផ្សាយនាព្រឹកនោះ ពាក់ព័ន្ធបញ្ហាមួយចំនួនដូចជា ៖
១.សភាពការណ៍ថ្មីៗរបស់ប្រទេសជាតិរួមមាន វប្បធ៌មសន្ទនា ការប្រើប្រាស់ផែនទីត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាការបោះបង្គោលព្រំដែន បញ្ហាជនអន្តោប្រវេសន៍
២.ការអភិវឌ្ឍន៏មូលដ្ឋានថ្នាក់ភូមិ ដោយមានការចូលរួមរបស់យុវជនភូមិ រួមមានផ្តួចផ្តើមឲ្យមានផែនការអភិវឌ្ឍ ការអនុម័តនៃការចូលរួម និងការពិនិត្យវាយតម្លៃនៃការអនុវត្ត
៣.ការបង្ហាញតាមរយៈវីដេអូនូវការអភិវឌ្ឍន៍វិស័យអគ្គិសនី របស់រាជរដ្ឋាភិបាលក្នុងរយៈពេលជិត២០ ឆ្នាំចុងក្រោយ