លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានលើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន គ្មានអ្វីឃោសនាបង្កាច់បង្ខូចរាជរដ្ឋាភិបាលកម្ពុជាទៀតទេ មានតែបញ្ហាព្រំដែននេះ។ការលើកឡើងនេះបន្ទាប់ពីចូលរួមក្នុងកម្មវិធីរៀបចំបាឋកថាស្តីពី យុវជន និងសហគមន៍អាស៊ាន ២០១៥ កាលលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នាសាលាតិចណូ លោក ហោ ណាំហុង បានមានប្រសាសន៍ថា ផែនទីដែលលោក អ៊ុ សំអាន ទើបតែរកឃើញក្នុងបណ្ណាល័យសភាអាម៉េរិកកាំងនោះ គឺកម្ពុជាបានរកឃើញតាំងពី ១០ឆ្នាំកន្លងមកហើយ មិនមែនទើបតែលោក អ៊ុ សំអាន រកឃើញនោះទេ។