ត្រឡប់ក្រោយ

សមត្ថកិច្ចថាកំពុងស៊ើបអង្កេតករណីគំរាមសម្លាប់មន្ត្រីរដ្ឋាភិបាលរឿងព្រំដែន

សមត្ថកិច្ច​ពាក់ព័ន្ធ​​បានឲ្យដឹងថា ខ្លួន​កំពុង​សហការ​គ្នា​បើក​ការស៊ើបអង្កេត ​ករណី​គំរាម​សម្លាប់​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​ព្រំដែន គឺ​ លោក សុខ ទូច និង​ លោកស្រី កុយ ពិសី ដែល​អ្នក​ទាំង​ពីរ​អះអាងថា ពួកគេ​ត្រូវបាន​គេ​គំរាម​តាម​ហ្វេ​សប៊ុក​។​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ ទី៣១ សីហានេះ​ថា លោក​សោកស្តាយ​ចំពោះ​ជន​មិន​ស្គាល់​មុខ ​ដែល​សរសេរ​លើ​ហ្វេ​សប៊ុក និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​គំរាម​សម្លាប់​លោក សុខ ទូច​។ ប៉ុន្តែ​លោក​ថា ក្រុម​ការងារ​ជំនាញ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើបអង្កេត​ករណីនេះ ដើម្បី​ចាប់​ជន​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់​។  

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា