ត្រឡប់ក្រោយ

ក្រសួងព័ត៌មានជំរុញឲ្យប្តឹងទៅតុលាការករណីសន្តិសុខប្រើហិង្សាលើអ្នកសារព័ត៌មាន

ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អង្គការ​ផ្នែក​ព័ត៌មាន ​ប្តឹង​ទៅ​កាន់​តុលាការ​ករណី​គំរាម​គំហែង ​និង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ពី​សំណាក់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ មកលើ​អ្នកយក​ព័ត៌មាន​វី​អូ​ឌី​(VOD)​។ កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០១៥ ក្រសួង​ព័ត៌មានបានចេញលិខិតផ្ញើរ​ទៅ​កាន់​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM បានឲ្យដឹងថា ក្រសួង​ព័ត៌មាន​បាន​ទទួល​លិខិត​របស់ ​CCIM ក្នុង​កណី​គំរាម​គំហែង​ និង​ប្រើ​អំពើហិង្សា​មកលើ​អ្នកយក​ព័ត៌មាន​របស់​ VOD កាលពី​ថ្ងៃ​ទី​៦ ខែសីហា​ ហើយ​ក្រសួង​យល់​ថា​កណី​នេះ​គួរតែ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា