ត្រឡប់ក្រោយ

ដ្ឋាភិបាលអូស្ត្រាកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនមកកម្ពុជានៅតែបន្ត

ដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់ថា កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា​នៅតែ​ប្រព្រឹត្តទៅ​ជា​ធម្មតា មិនមែន​ត្រូវបាន​បញ្ចប់​ដូច​ការចុះ​ផ្សាយ​របស់​ការ​សែត​ក្នុងស្រុក​នោះ​ទេ​។កាលពី​ថ្ងៃ​អាទិត្យ​កាសែត The Cambodian Daily បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ យក​មក​ចុះ​ផ្សាយ​ថា​៖ “​យើង​(​រដ្ឋាភិបាល​កម្ពុជា​)​មិន​មាន​គម្រោង​នាំយក​ជនភៀសខ្លួន​ពី​កោះណៅ​រូ (Nauru)​មក​កម្ពុជា​បន្ថែម​ទៀត​ទេ​។ ខ្ញុំ​គិតថា យើង​ទទួល​កាន់តែ​តិច​កាន់តែ​ប្រសើរ​”​។អ្នកនាំពាក្យ​ម្នាក់​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​របស់​អូស្ត្រាលី​បាន​ឲ្យ​វី​អូ​ឌី (VOD)​ដឹង​តាម​អ៊ីមែល​ថា រដ្ឋាភិបាល​អូស្ត្រាលី​នៅតែ​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា និង​ដៃគូ​ផ្សេងទៀត រួម​ទាំង​ប្រទេស​ដើម​កំណើត​របស់​ជនភៀសខ្លួន​ទាំងនោះ​ផង​ដែរ ដើម្បី​សម្របសម្រួល​ឲ្យមាន​ការបញ្ជូន​ពួកគេ​ត្រឡ​ប់​ទៅវិញ ឬ​តាំង​ទីលំនៅ​ថ្មី​ឲ្យ​ជនភៀសខ្លួន​នៅលើ​កោះណៅ​រូ​(Nauru)​និង​កោះ​ម៉ា​នូ​ស (Manus)​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា