ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍ បើកសវនាការ លើបណ្តឹងសុំនៅ ក្រៅឃុំ របស់ លោក ហុង សុខហួរ

នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជុំវិញបណ្តឹងសុំនៅក្រៅឃុំ របស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការបង្ហោះវី ដេអូ និងធ្វើការបកស្រាយក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ពាក់ព័ន្ធទៅនឹងការឃុំខ្លួនសមាជិកព្រឹទ្ធសភានេះ កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ សមាជិកព្រឹទ្ធសភាមក ពីគណបក្ស សម រង្ស៊ី បានធ្វើលិខិតមួយច្បាប់ទៅលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាសុំឲ្យលើក លែងទោសដល់លោក ហុង សុខហួរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា