ត្រឡប់ក្រោយ

លទ្ធផលបឋមនៃការផ្ទៀងផ្ទាត់ផែនទី

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះលទ្ធផល​ដំបូង​បង្ហាញថា ផែនទី​ទាំង​២៦​ផ្ទាំង​មកពី​បារាំង​នោះ​គឺមាន​២៥​ផ្ទាំង ដែល​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង អះអាងថា ដូចគ្នា​ទៅ​នឹង​ផែនទី Bone ខ្នាត ១​លើ ១០០ ០០០​របស់​កម្ពុជា​។ ប៉ុន្តែ​១​ផ្ទាំង​ទៀត​របស់​បារាំង​ជា​ប្រភេទ​ផែនទី​UTM​។​លោក វ៉ា គឹមហុង បញ្ជាក់ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​គឺ​មាន​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​ភាគី​ទាំង​ពីរ​គឺ​វៀតណាម និង​កម្ពុជា​។ តែ​ផែនទី​បារាំង​គ្មាន​ហត្ថលេខា​ទទួលស្គាល់​ដោយ​ភាគី​ទាំងពីរ​នោះទេ​។​ចំណែក​ផែនទី​សម្រាប់​ខេត្ត​រតនគិរី​វិញ លោក វ៉ា គឹមហុង  អះអាងថា ខ្សែ​បន្ទាត់​ព្រំដែន​ខុសគ្នា នៅ​ចំណុច​ដាក់​ដាំ និង​ដាក់​ហូត ដែល​លោក​ថា ផែនទី​បារាំង​ធ្វើឲ្យ​កម្ពុជា​ខាត​ដី​ប្រមាណ​៥០​គីឡូម៉ែត្រ​ការ៉េ​។​

vodhotnews.com

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា