ត្រឡប់ក្រោយ

លោក លោក អ៊ុំ សំអាន ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញផែនទី UTM ខ្នាត១លើ៥០០០០០

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើការទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញផែនទី UTM ខ្នាត១លើ៥០០០០០ចំនួន៤០ផ្ទាំង អមសន្ធិសញ្ញាឆ្នាំ១៩៨៥និងចែងក្នុងប្រការ៣ចំណុច២នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។ការលើកឡើងនេះតាមគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥នេះ“សូមរដ្ឋាភិបាលបង្ហាញផែនទី UTM ខ្នាត១/៥០០០០០ចំនួន៤០ផ្ទាំង អមសន្ធិសញ្ញាឆ្នាំ១៩៨៥ និងចែងក្នុងប្រការ៣ចំណុច២នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាផែនទីរបស់ទាហានអាម៉េរិក ព្រោះរដ្ឋាភិបាលក៏ប្រើផែនទី៤០ផ្ទាំងនេះ ដើម្បីបោះបង្គោលផងដែរ ហើយផែនទីនេះប្រើជាគោល ឯផែនទីខ្នាត ១/១០០០០០ គ្រាន់តែប្រើអមប៉ុណ្ណោះ”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា