ត្រឡប់ក្រោយ

រដ្ឋាភិបាលប្រកាសបិទផ្លូវតវ៉ា ឈប់ផ្ទៀងផ្ទាត់ផែនទីទៀតហើយ

បន្ទាប់​ពី​មាន​ការផ្ទៀងផ្ទាត់​ផែនទី​ជា​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ រដ្ឋាភិបាល​ប្រកាស​បិទ​ផ្លូវ​តវ៉ា និង​ស្នើឲ្យ​គណបក្សនយោបាយ ឈប់​យក​រឿង​ព្រំដែន​ទៅ​ឃោសនា ដោយ​អះអាង​ថា គ្មាន​ផែនទី​ណា ផ្លូវការ​ជាង​ផែនទី​ដែល​បារាំង​ឲ្យ​ខ្ចី​នេះ​ទេ​។​ក្រោយ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែន​ចប់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ថ្លែងថា ផែនទី​ដែល​បារាំង​ឲ្យ​កម្ពុជា​ខ្ចី គឺ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ទៅ​នឹង​ផែន​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​កន្លងមក​។ លោក បាន​បិទ​កម្មវិធី​ដោយ​មិនឲ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំ​ង និង​អ្នកសារព័ត៌មាន​សួរនាំ​ពី​បញ្ហា​នេះ​ទៀតឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា