ត្រឡប់ក្រោយ

ពលរដ្ឋខេត្តកោះកុងដែលរងការប្រើហិង្សាក្នុងពេលបង្ក្រាបការតវ៉ាពីអាជ្ញាធរគ្រោងដាក់ពាក្យប្ដឹង

ពលរដ្ឋ​​រងគ្រោះដោយ​ការ​បង្ក្រាប​ការ​តវ៉ា​ពី​អាជ្ញាធរ​ប្រមាណ ៤​នាក់​នៅ​ខេត្ត​កោះកុង ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ មិន​ឲ្យ​មាន​ការ​តវ៉ា​នោះ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ទាមទារ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ។ចំណែក​អាជ្ញាធរ​ខេត្ត​ថ្លែង​ថា ការ​ប្តឹងផ្តល់​ណា​មួយ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ថា​មិន​បាន​ប្រើ​ហិង្សា​ណា​មួយ​លើ​ពួក​គាត់​នោះ​ទេ។ពួក​គាត់​ថ្លែង​កាលពីថ្ងៃ​ទី​៣ កញ្ញា ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​ពួក​គាត់ ព្រោះ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​បង្ក្រាប​ពួក​គាត់​ដោយ​ហិង្សា ធ្វើ​ឲ្យ​អ្នក​ខ្លះ​សន្លប់ និង​រង​របួស​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​ទៀត មក​បង្ក្រាប​អ្នក​តវ៉ា​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន ៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ខេត្ត​នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា