ត្រឡប់ក្រោយ

លោក សម រង្ស៊ី អំពាវនាវឲ្យខ្មែរ រួមគ្នាការពារទឹកដី ពីការឈ្លានពាន របស់ប្រទេស ក្បែរខាង

លោក សម រង្ស៊ីប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងសារ អំពាវនាវពីក្រៅប្រទេស មកថាឲ្យ ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដី កុំឲ្យប្រទេសក្បែរខាង រំលោភបំពានទន្ទ្រាញ យកតាមអំពើចិត្ត។បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ លោក សម រង្ស៊ី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥នេះបានឲ្យដឹងថា នៅឆ្នាំ ២០១៥ នេះ ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួបរួមគ្នា ជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា