ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ គណៈរដ្ឋមន្រ្តី បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១-សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល។
២-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥។
៣-បញ្ហាផ្សេងៗ៕