គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ចំនួនអ្នកចូលរួមចេះតែមានការកើនឡើង ហើយអាចនឹងសម្រេចបានគោលដៅរៀបចំតំណាងចំនួន១០០ឃុំសង្កាត់នៅក្នុងឆ្នាំ២០១៥។យោងតាមហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញ គណបក្សថ្មីមួយនេះ បានបណ្តុះបណ្តាលតំណាងមកពីឃុំសង្កាត់ចំនួន២៧ អំពីគោលការណ៍បក្ស និងការត្រៀមខ្លួនចូលរួមប្រកួតការបោះឆ្នោតនៅឆ្នាំ២០១៧។